Newest song in www.vivordhmp3.blogspot.com
PHREAP SOVATH
Posted by
DALIN
on Thursday, December 23, 2010
Labels:
Preap Sovat,
SELECTION
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJi4pWZdcCrMXiSgr4igxxZcYxE3bAueZQAuhXjq8n0ImPNl9VvAuGu7U647-EJ7zvNMBRmtiqTg3CiOxTuOAs0gNm0SmjiyAHKsW4NYc5aOyxTPa7uZd5nvmXxKWGpltqYJSvPqMKcqS-/s400/preabsovatho.jpg)
[ឈ្មោះ] ព្រាប សុវត្ថិ
[កំណើត] ២៧ កុម្ភៈ ១៩៧៦
[ទីកន្លែងកំណើត] ស្រុកស្អាង, ខេត្តកណ្ដាល
[ឋានៈ] សិល្បករ (ចម្រៀងសម័យ)
[សង្កាត់] រស្មីហង្សមាស
[ភរិយា] ឡុង ស្រីមុំ
[កំណើត] ២៧ កុម្ភៈ ១៩៧៦
[ទីកន្លែងកំណើត] ស្រុកស្អាង, ខេត្តកណ្ដាល
[ឋានៈ] សិល្បករ (ចម្រៀងសម័យ)
[សង្កាត់] រស្មីហង្សមាស
[ភរិយា] ឡុង ស្រីមុំ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMERFE60fW_vNwv9ojMFy2GDUyCxuF7vQ8tSv6vicT3dIiYmtZv69blk5HCGl4EWRzO4NdrPUBmrQfvaYx0-dYFFKDh_s3D2xyLG8GTgRn0uSjl3nj_e1hEmTMGIl2WXk_kDjPpPFQDl6C/s400/line2.jpg)
ប្រវត្តិ
តារាចម្រៀង ព្រាប សុវត្ថិ ដែលមានរហស្សនាមថា ‹ស្នាយ› កើតនៅក្នុងរបបវាលពិឃាតនាឆ្នាំ១៩៧៦។ លោកជាកូនទោលនៅក្នុងគ្រួសារមួយរស់នៅខេត្តកណ្តាល ដែលមានឪពុកឈ្មោះ ព្រាប សុវុទ្ធ និងម្តាយឈ្មោះ ផូ សំណាង។ការក្លាយជាតារាលោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងប្រចាំក្នុងផលិតកម្មរស្មីហង្សមាស ដែលបានក្លាយជាអ្នកចម្រៀងបុរសលំដាប់លេខមួយប្រចាំប្រទេសអស់រយៈ ពេលជាច្រើនឆ្នាំ។
ក្រៅពីថតចម្រៀង លោក ព្រាប សុវត្ថិ ក៏បានដើរតួក្នុងការថតវីដេអូ ការ៉ាអូខេ និងបានដើរសម្ដែងជាតួកុនក្នុងផលិតកម្មនោះទៀតផង។ ដែគូចម្រៀងរបស់លោកគឺអ្នកស្រី ហ៊ឹម ស៊ីវន។
ការសិក្សា
លោក ព្រាប សុវត្ថិ បានបន្តការសិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យន័រតុន ផ្នែកសេដ្ឋកិច្ច និងច្បាប់ តែលោកបានព្យួរការសិក្សាដោយសារតែភាពមមាញឹកក្នុងវិស័យសិល្បៈ។
ជីវិតគ្រួសារ
លោក ព្រាប សុវត្ថិ បានរៀបអាពាហ៍ពិពាហ៍ កាលពីឆ្នាំ១៩៩៧ ជាមួយអ្នកធ្វើការនៅស្ថានីយទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ឈ្មោះ ឡុង ស្រីមុំ និងមានកូនចំនួន៣នាក់ សុទ្ធតែប្រុស។
1.សុវត្ថិ មុន្នីវណ្ណ (១៩៩៩)
2.សុវត្ថិ មុន្នីនាគ (២០០០)
3.សុវត្ថិ សិរីវុធ (២០០២
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkcBiXbrRwzJQpfcMytTvU3HH7ht3zaQ8M25592o-H_igDgckPttZX2q6iGgDajC0wwHxrAdXKfIFZYWFNnxkK1Dz8F96nxfnaaorId5rkpX0RGGWLV3liNAjTdbEXBBSVeohXQruiZqV/s400/chil.jpg)
0 comments:
Post a Comment