Newest song in www.vivordhmp3.blogspot.com
Showing posts with label Khmer News. Show all posts
Showing posts with label Khmer News. Show all posts
លើកគ្នាទៅកាប់គូទំនាស់ត្រូវចាប់ខ្លួនបាន២នាក់ ដកហូតបានដាវសាមូរ៉ៃ៣
Posted by
DALIN
on Monday, October 25, 2010
Labels:
Khmer News
/
Comments: (0)
ថ្ងៃ ច័ន្ទ ទី ២៥ ខែ តុលា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ យុវសិស្សវិទ្យាល័យឥន្ទ្រទេវី២នាក់ ត្រូវបានប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួនកាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី២៣ តុលា ២០១០ ខណៈពេលកាន់ដាវសាមូរ៉ៃលើកគ្នាទៅកាប់គូទំនាស់នៅមុខវិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយសមត្ថកិច្ចដកហូតដាវចំនួន៣ និងម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1Z-2109 មួយគ្រឿង ។
យុវសិស្សដែលត្រូវឃាត់ខ្លួន ១-ឈ្មោះលាង មករា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០E1 មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៣៤៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោគ ២-ឈ្មោះឈិន សុវណ្ណារ៉ា អាយុ១១ឆ្នាំ មានទីលំនៅផ្ទះលេខ២២B ផ្លូវលេខ៦០៨ សង្កាត់ទឹកកក់ទី២ ខណ្ឌទួលគោក ។តាមមន្ត្រីប៉ូលិសខណ្ឌទួលគោកបានឱ្យដឹងថា មុនពេលកើតេហតុ មានយុវសិស្សចំនួន២ ក្រុម បាននាំគ្នាដេញកាប់គ្នានៅមុខវិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់ទី២ ។ ខណៈនោះ សមត្ថកិច្ចបានអន្តរាគមន៍ឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោមបក្សពួក៣នាក់ ដែលកំពុងជិះម៉ូតូគេចខ្លួន ព្រមទាំងដកហូតបានដាវសាមូរ៉ៃចំនួន៣ដើមទៀតផង ៕